អបអរអ្នកស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលទទួលបានសមិទ្ធផលថ្មី ជាមួយការសម្ពោធផ្លូវបេតុងមួយខ្សែ និងសំណង់សិល្បការ្យមួយចំនួន

FN៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាធិបតីភាព ក្នុងកម្មវិធីសម្ពោធផ្លូវបេតុងចំនួន១ខ្សែ ប្រវែង២,៧០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ចំពោះការទទួលបាននូវសមិទ្ធផលផ្លូវបេតុងចំនួន០១ ខ្សែ ប្រវែង២,៧០០ម៉ែត្រ ជាមួយនឹងការប្រសិទ្ធនាម «ផ្លូវអំពេងសន្តិភាព» ព្រមទាំងសំណង់សិល្បការ្យមួយចំនួន ដែលជាផ្នែកមួយនៃការអភិវឌ្ឍមូលដ្ឋានក្នុងគម្រោងប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកែប ជាប្រយោជន៍បម្រើឲ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បើតាមលោក ហ៊ុន ម៉ាណែត ផ្លូវមួយខ្សែនេះ ដែលកន្លងមកជួបការលំបាកដោយសារស្ថានភាពផ្លូវមានលក្ខណៈជាផ្លូវរទេះដីក្រហមតូចចង្អៀត និងតែងរងការខូចខាតក្នុងរដូវវស្សា ប៉ុន្តែឥឡូវត្រូវបានពង្រីកទៅជាផ្លូវបេតុងមានទំហំធំសម្រាប់ម៉ូតូឡានតូចធំ និងប្រកបដោយគុណភាពរឹងមាំយូរអង្វែង ស្របទៅតាមតម្រូវការដែលចេះតែកើនឡើងរបស់ប្រជាជន និងដំណើរវិវឌ្ឍទៅមុខរបស់ប្រទេសជាតិ។ លោកបន្ដថា ក្រៅពីការប្រើប្រាស់ថវិការដ្ឋ សមិទ្ធផលនេះអាចលេចចេញជារូបរាងឡើង ក៏ដោយសារមានការចូលរួមចំណែកផងដែររបស់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តបរិច្ចាគដីដើម្បីពង្រីកផ្លូវឲ្យបានធំទូលាយ។ សមិទ្ធផលរួមគ្នានេះ គឺជាអ្វីដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី ចង់ឃើញកើតមានឡើងជាបន្តបន្ទាប់គ្រប់ជំនាន់តទៅ ពីព្រោះក្រៅពីការឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើនរបស់កម្ពុជា និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលសំខាន់បំផុត … Continue reading អបអរអ្នកស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលទទួលបានសមិទ្ធផលថ្មី ជាមួយការសម្ពោធផ្លូវបេតុងមួយខ្សែ និងសំណង់សិល្បការ្យមួយចំនួន